ក្រុមហ៊ុន ឡុងស្រេង ហ័រជាន អាហ្រ្គីខលឈ័រ ឌីវេឡុបម៉ិន ជាក្រុមហ៊ុនឯកជនមួយដែលបានបោះទុនវិនិយោគ លើវិស័យកសិកម្ម ដំណាំចេក ដែលមានផ្ទៃដីសរុប 500 ហិកតា ស្តិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានចម្ងាយ ១៦៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
ក្រុមហ៊ុន យើងខ្ញុំ បានបង្កើតឡើងក្នុងឆ្នាំ ២០១៨ ជាមួយនឹងផ្ទៃដីដំបូងចំនួន ២៤០ ហិកតា ក្រុមហ៊ុនបានពង្រីកផ្ទៃដីដាំដុះជាបន្តបន្ទាប់ដល់ ២៦០ ហិកតានៅឆ្នាំ ២០២២ និងបន្តកើនដល់ ៥០០ ហិកតានៅឆ្នាំ ២០២៤។ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាលើការនាំចេញផលិតផលកសិកម្ម របស់ក្រុមហ៊ុន ឡុង ស្រេង ហ័រជាន បានក្លាយជាសហគ្រាសឈានមុខគេមួយក្នុងវិស័យកសិកម្មដំណាំចេករបស់កម្ពុជា ដោយផ្គត់ផ្គង់ផលិតផលដែលមានស្តង់ដារខ្ពស់ទៅកាន់ទីផ្សារអន្តរជាតិ។
ចក្ខុវិស័យ
ក្លាយជាជសហគ្រាសឈានមុខគេក្នុងការដាំដុះ និងនាំចេញផ្លែចេកពីប្រទេសកម្ពុជា ដែលទទួលបានការទទួលស្គាល់ជាសកលលើគុណភាព និរន្តរភាព និងការច្នៃប្រឌិត។
បេសកកម្ម
តម្លៃស្នូល