ផលិតផល
ចម្ការចេកឡុងស្រេងហ័រជាន មានទីតាំងស្ថិតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមដែលជាតំបន់ដីក្រហមប្រកបដោយជីវជាតិល្អ។ ក្នុងការដាំដុះពួកយើងផ្តោតសំខាន់ទៅលើការថែរក្សារ និងការពារបរិស្ថានដោយប្រើប្រាស់នូវជីសរីរាង្គធម្មជាតិ ដែលធានាដល់សុវត្ថិភាព និងគុណភាព។ លក្ខណៈពិសេសរបស់ផលិតផលចេករបស់យើងគឺ ផ្អែមឈ្ងុយ និងទន់ល្មួត។
បេសកម្មទាំង៣របស់ចម្ការចេកឡុងស្រេងហ័រជាន៖
ធម្មជាតិ
ដំណាំចេករបស់យើងត្រូវបានដាំដុះនៅលើដីដែលបានដាំដុះចេកពីមុន ដោយដើម និងផ្នែកផ្សេងៗនៃដើមចេកដែលងាប់រលូយក្នុងដីដែលក្លាយទៅជាជីធម្មជាតិដែលផ្តល់ជីវជាតិបន្ថែមទៅកាន់ដីសម្រាប់ការចាប់ផ្តើមការដាំដុះម្តងទៀត។
ដី
ការជ្រើសរើយយកប្រភេទដី ក្រហមដែលសម្បូរដោយជីវជាតិ។
គុណភាព
ចម្ការចេកឡុងស្រេងហ័រជានទទួលបានលិខិតបញ្ជាក់ស្តង់ដារកសិកម្មល្អ (GAP) ពីអគ្គនាយកដ្ឋានកសិកម្ម ដែលផ្តោតទៅលើ៤ចំនុច គឺសុវត្ថិភាពចំណីអាហារ ការគ្រប់គ្រងបរិស្ថាន សុខភាព សុវត្ថិភាព និងសុខមាលភាពកម្មករ និងគុណភាពកសិផល។
ធម្មជាតិ
ចម្ការចេកឡុងស្រេងបានចាប់ផ្តើមដាំដុះចេកក្នុងឆ្នាំ2018 ដោយផ្ទៃដីដាំដុះមានចំនួន240ហិចតា។ ដោយមានការជួយជ្រុមជ្រែងពីសំណាក់រាជរដ្ឋាភិបាលក្នុងការនាំចេញផលិតផលកសិកម្ម ពួកយើងបានខិតខំប្រឹងប្រែងបន្ត និងពង្រីកផ្ទៃដីដាំដុះដោយចាប់ពីឆ្នាំ2022 ពួកយើងបានពង្រីកផ្ទៃដីដាំដុះបន្ថែមចំនួន260 ហិចតា ដែលគិតត្រឹមឆ្នាំ2024នេះផ្ទៃដីដាំដុះចេករបស់យើងមានសរុបចំនួន ៥០០ហិចតា។ ដែលមានទីតាំងស្របនៅតាមបណ្តោយនៃទន្លេមេគង្គ ស្ថិតនៅក្នុងភូមិបឹងកេតលើ ឃុំព្រែកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានចម្ងាយប្រហែល165គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
នេះគឺជាប្រភេទជីសរីរាង្គដែលធ្វើការផលិតចេញពីវត្ថុធាតុដើមធម្មជាតិដែលមានជាអាទិ៍ លាមកគោ កាកអំពៅ អង្កាម និងវត្ថុធាតុផ្សេងមួយចំនួនរួមជាមួយសារធាតុសម្លាប់មេរោគជាច្រើនប្រភេទទៀត។ ដោយបន្ទាប់ពីការលាយបញ្ចូលគ្នារួចរាល់ជីត្រូវបានហាលនៅក្រោមកំដៅថ្ងៃ ដែលត្រូវចាំដល់ជីមានកំដៅមួយក្នុងស្តង់ដាការផលិត។
បន្ទាប់ពីហាលនៅខាងក្រៅក្នុងរយះពេលមួយដែលបានកំណត់ជីត្រូវបានប្រមួលមករក្សាទុកក្នុងរោងដោយមានការលាយបញ្ចូលសារធាតុធម្មជាតិមួយចំនួនទៀត ហើយបន្តរក្សាទុកក្នុងរោងក្នុងរយះពេលចន្លោះពី២ ទៅ ៣ខែទើបជីអាចបញ្ចេញយកមកប្រើប្រាស់នៅលើដីដែលដាំចេកបាន។
ដី
ដីដែលត្រូវបានភ្ជួររាស់រួចរាល់សម្រាប់ក្នុងការយកកូនចេកមកធ្វើការដាំដុះ។
ដីសម្រាប់យកមធ្វើការបណ្តុះកូនចេកត្រូវការផ្សំឡើងពីការលាយបញ្ចូលរវាងដីក្រហម ស្រកីដូង ជាមួយនឹងជីកំប៉ុស។
ការយកកូនចេកដែលបានបណ្តុះនៅក្នុងមន្ទីរពិសោធន៍មកធ្វើការដាំ។
ការស្រោចស្របនិងថែទាំនៅថ្នាលបណ្តុះកូនចេក។
គុណភាព
នៅក្នុងមន្ទីរពិសោធន៏មានបំពាក់នូវម៉ាស៊ីនសម្រាប់សម្លាប់មេរោគដែលអាចមាននៅលើកូនចេក។
កូនចេកត្រូវបានបណ្តុះ និងថែទាំដោយការយកចិត្តទុកដាក់នៅក្នុងមន្ទីរពិសោធន៍ការសម្រិតសម្រាំងយកប្រភេទកូនចេកដែលល្អសម្រាប់យកមកធ្វើការបណ្តុះបន្ត។
ស្ទងចេកត្រូវបានស្រោបដោយក្រដាសកាសែត ស្នោនិងថង់ ដើម្បីការពារផ្លែចេកពីកម្តៅថ្ងៃ សត្វល្អិត និងការប៉ះទង្គិចគ្នាដែលបណ្តាលអោយមានស្នាមនៅលើផ្លែ។
ចេកដែលបានកាត់ពីដើមរួចត្រូវបានភ្ជួរនៅលើរ៉ត ហើយកម្មករចាប់ផ្តើមបញ្ជូនទៅកាន់រោងចក្រវេចខ្ចប់។
ផ្លែចេកមួយស្និតៗត្រូវបានកាត់ចេកពីស្ទង ហើយដាក់ចូលក្នុងអាងទឹកដោយប្រុងប្រយ័ត្នដើម្បីធ្វើការសំអាត។
កម្មករធ្វើការពិនិត្យមើលផ្លែចេកដែលមានសភាព ឬសោភណ្ឌភាពរបស់ផ្លែចេក ដែលធ្វើការចម្រាញ់យកផ្លែចេក និងស្និតចេកដែលមានសោភណ្ឌភាពស្អាត ចំពោះផ្លែចេកមានស្នាម ឬមានសោភណ្ឌភាពមិនស្អាតនឹងត្រូវកាត់ចេញ។
តែមរបស់ក្រុមហ៊ុនឡុងស្រេងហ័រជានត្រូវបានបិទនៅលើផ្លែចេកដែលបញ្ជាក់ពីគុណភាពចេករបស់យើង។
ផ្លែចេកត្រូវបានបានវេចខ្ចប់ដាក់ចូលក្នុងកេស និងស្រោបថង់ដែលមានធ្វើការបូមខ្យល់ចេញអោយអស់។
បន្ទាប់ពីធ្វើការវេចខ្ចប់រួចរាល់ចេកត្រូវស្តុកទុកក្នុងទូត្រជាក់។
ផ្លែចេកត្រូវបានបញ្ជូលទៅក្នុងទូកុងតឺន័រត្រជាក់ដែលនឹងត្រូវធ្វើការដឹកជញ្ជូនទៅកាន់អតិថិជននៅក្រៅប្រទេស។